Music Khmer And Korea

ក្តៅៗ! ​តម្លើង​កម្មវិធី​នេះ​ហើយ មិន​បាច់​ព្រួយ​រឿង Copy រូបភាព, ចម្រៀង, សារពី iPhone ទៅ​កុំព្យូទ័រ​ឡើយ! (support iOS ស្ទើ​តែ​ទាំង​អស់)

វាគឺកម្មវិធី ថ្មីមួយទៀតហើយ ដែល​មាន​មុខ​ងារ ស្រដៀង​នឹង iTools, iFunbox… ដែរ ដោយ​វា​អាច អោយ​លោក​អ្នក ធ្វើ​ការ Copy រូប​ភាព, ចម្រៀង, សារ (SMS) ពីទូរស័ព្ទ iPhone ទៅ​កាន់​កុំព្យូទ័រ បាន​យ៉ាង​ងាយ​ស្រួល តែម្តង។
កម្មវិធីនេះដែរ មានឈ្មោះថា FonePaw iOS Transfer ហើយអ្វីដែល ពិសេសជាងគេនោះ គឺវាអាច support ជាមួយនឹង គ្រប់ឧបករណ៍ iDevice ចំណែកឯ ប្រព័ន្ធប្រតិបត្តិការវិញ គឺវាអាច support ស្ទើរតែ ទាំងអស់ តែម្តង។ សម្រាប់ប្រិយមិត្ត ដែលមាន ចំណាប់អារម្មណ៍នោះ អាចធ្វើការ ទាញយកបាន ដោយ​ចុច​លើ តំណរភ្ជាប់ ខាងក្រោមនេះ អោយត្រូវនឹង Computer OS របស់ខ្លួន៖

បញ្ជាក់ថា នេះគ្រាន់តែ វើសិនដែល Free ប៉ុណ្ណោះ ដូចនេះ សម្រាប់មុខងារ មួយចំនួនគឺវា មិនបាន Free ទាំងអស់ឡើយ។ ហើយវើសិន Free នេះដែរ អាចអោយលោកអ្នក អាចប្រើប្រាស់បាន រយៈពេល 30 ថ្ងៃ (រាប់ចាប់ពីថ្ងៃតម្លើង)។
សម្រាប់វើសិន ដែល Full នោះ ក្រុមការងារ យើងខ្ញុំ នឹងខិតខំ ស្វែងរកនូវ តំណរភ្ជាប់ ដែលឥតគិតថ្លៃ នោះបន្ថែមទៀត។ តែប្រសិនបើ ប្រិយមិត្ត មិនចង់រង់ចាំនោះ អាចធ្វើការជាវ វាតែម្តងបាន។

No comments:

Post a Comment